កម្ពុជាសម្រេចការចាក់វ៉ាក់សាំងកូវីដ-១៩ បាន៩៩,៥៨% ធៀបប្រជាជនគោលដៅ១០លាននាក់

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មាន ៩៩,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩០,៤០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៩,៤២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងសុខាភិបាល៕