
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ១៩ចំនួន២,៦៧១ករណីបន្ថែមទៀត និងស្លាប់២៧នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះបានប្រកាសពីការបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មី ចំនួន ២,៦៧១ករណីបន្ថែមទៀត និងអ្នកស្លាប់ចំនួន២៧នាក់ទៀតផងដែរ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើគឺមាន ២,៦១៦ ករណីជាប្រជាជនទូទៅ និង ៥៨ករណីទៀតជាអ្នកទោសនៅក្នុងពន្ធនាគារ។ ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អ្នកជំងឺកូវីដ១៩ចំនួន ២,៧៦៦ នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងនៅដើមឆ្នាំមុន ប្រទេសថៃមានករណីឆ្លងកូវីដ១៩ចំនួន ២,២០៤,៦៧២ ករណី ដោយក្នុងនោះជាសះស្បើយចំនួន ២,១៤៤,៩៥២នាក់។ ចំនួនអ្នកស្លាប់មាន ២១,៤៣៤ នាក់ក្នុងអំឡុងពេលរលកទីបី និង ២១,៥២៨នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕