ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៤ ខែឆ្នូ នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៦៨១,០៩៩នាក់ ដែលកើនឡើងជាង២ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០១,៧៧២នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦១,២០៨នាក់ (ស្លាប់ ១៤៤,០៤២នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨៣៧,៩០៣នាក់ (ស្លាប់ ៥០,៩៨១នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧៣១,៧១៣នាក់ (ស្លាប់ ៣១,២៦៥នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,២០២,០០១នាក់ (ស្លាប់ ២១,៥០១នាក់), វៀតណាម ឆ្លងចំនួន ១,៦០៤,៧១២នាក់ (ស្លាប់ ៣០,៥៣១ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៩,១១៤នាក់ (ស្លាប់ ១៩,២៤២នាក់), សិង្ហបុរី ឆ្លងចំនួន ២៧៦,៧២០នាក់ (ស្លាប់ ៨១៨នាក់), កម្ពុជា ឆ្លងចំនួន ១២០,៤៣៤នាក់ (ស្លាប់ ៣,០០៦នាក់), ទ្បាវ ឆ្លងចំនួន ១០១,៨៦៥នាក់ (ស្លាប់ ២៨៨នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៤២៩នាក់ (ស្លាប់៩៨នាក់)៕