
អង់គ្លេស អះអាងថា Omicron បង្កហានិភ័យទាប បើធៀបទៅនឹងវីរុស Delta
ឡុងដ៍ ៖ ទីភ្នាក់ងារសុខភាពសាធារណៈរបស់ចក្រភពអង់គ្លេសបានឲ្យដឹងថា ទិន្នន័យបឋមមួយបានបង្ហាញថាអ្នកជំងឺ Omicron គឺមានអត្រានៃជំងឺធ្ងន់ធ្ងរ និងចូលមន្ទីរពេទ្យត្រឹមតែចន្លោះពី៥០ទៅ៧០ ភាគរយ បើធៀបទៅនឹងវីរុស Delta ។
ការរកឃើញរបស់ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស ដែលបានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ដោយបន្ថែមលើភស្តុតាងថ្មីៗដែលថាវីរុស Omicron បង្កហានិភ័យនៃជំងឺស្រាលជាងប្រភេទផ្សេងៗ ប៉ុន្តែក៏ឆ្លងរីករាលដាលលឿនជាង និងអាចធន់ជាមួយវ៉ាក់សាំងជាងវីរុសផ្សេងៗផងដែរ។ ទីភ្នាក់ងារដដែល បានបញ្ជាក់ថា ទិន្នន័យនេះនៅមិនទាន់ប្រាកដប្រជានៅឡើយនោះទេ ព្រោះអ្នកជំងឺ Omicron ភាគច្រើនមានវ័យក្មេងៗ ដែលធ្វើឲ្យទីភ្នាក់ងារពិបាកនឹងសន្និដ្ឋានថាវាអាចបង្កជាគ្រោះថ្នាក់ដល់កម្រិតណាលើអ្នកជំងឺដែលមានវ័យចំណាស់ជាងនេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ២០ ខែធ្នូ អង់គ្លេសរកឃើញអ្នកវិជ្ជមានវីរុស Omicron ចំនួន ១៣២ នាក់ ហើយអាយុចន្លោះពី ៥២ ទៅ ៩៦ ឆ្នាំ ស្លាប់ផងដែរ៕