លោក Moon Jae-in ផ្តល់​ការលើកលែងទោស​ដល់​អ​តី​ត​ប្រធានាធិបតី​លោកស្រី Park Geun-hye

កូរ៉េខាងត្បូង ៖ ក្រសួងយុត្តិធម៌​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ ទី២៤ ខែធ្នូ​នេះ​ថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in បានផ្តល់​ការលើកលែងទោស​ដល់​អ​តី​ត​ប្រធានាធិបតី​លោកស្រី Park Geun-hye ដែល​កំពុង​ជាប់ពន្ធនាគារ បន្ទាប់ពី​ត្រូវបាន​កាត់ទោស​ពីបទ​ពុករលួយ​។​

​លោកស្រី Park អាយុ ៦៩ ឆ្នាំ​បាន​ក្លាយជា​ប្រធានាធិបតី​កូរ៉េខាងត្បូង ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ត្រូវបាន​ទម្លាក់​ចេញពី​តំណែង ពេល​កំពុងកាន់​អំណាច​កាលពី​ឆ្នាំ​២០១៧ ដោយ​តុលាការ​ធម្មនុញ្ញ ជុំវិញ​រឿងអាស្រូវ​ពុករលួយ និង​ការ​គប់គិត​គ្នា​ជាមួយ​មនុស្ស​ជំនិត ក្នុងការ​ទទួលបាន​ប្រាក់​មូលនិធិ រាប់លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ធំៗ​ក្នុងប្រទេស ដើម្បី​បម្រើ​ផលប្រយោជន៍​ក្រុមគ្រួសារ​ខ្លួនឯង​។​

​កាលពី​ខែមករា តុលាការ​កំពូល​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ទម្លាក់ចោល​នូវ​ការ​ផ្ទ​ន្ទា​ទោស​លោកស្រី Park ដាក់​ពន្ធ​នា​រយៈពេល ២០​ឆ្នាំ​ពីបទ​ពុករលួយ និង​បាន​ផ្តល់ឱកាស​ជា​លើកដំបូង​ឲ្យ​លោកស្រី បញ្ចប់​ដំណើរការ​តតាំង​តាមផ្លូវ​ច្បាប់ ដែល​ត្រូវបាន​គេ​មើលឃើញថា លោកស្រី​អាចនឹងទទួល​បានការ​លើកលែងទោស​។ ប៉ុន្តែ​លោក Lee Myung-bak ដែលជា​អ្នក​ស្នង​តំណែង​របស់​លោកស្រី Park ដែល​ជាប់ពន្ធនាគារ​ផងដែរ​នោះ ពីបទ​ពុករលួយ មិន​ត្រូវបាន​លើកលែងទោស​នោះទេ​៕