កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ២០២១

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ២០២១ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា មានដូចខាងក្រោម ៖

– លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៤២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

– លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,០៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨នាក់

– លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,១០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២នាក់

– លើកុមារអាយុ ០៥ឆ្នាំ មាន ៩៨,៣៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧នាក់

– លទ្ធផលចាក់វ៉ាក់សាំងធៀបនឹង ចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,០៣%៕