សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២០៩ករណី ក្នុងនោះករណីកូមីក្រុងមានចំនួន១០៤ករណី

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន២០៩ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន ១០៤នាក់ជាករណីអូមីក្រុង។ ចំណែកចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨២២នាក់ បន្ទាប់ពីបានរាយការណ៍ពីករណីស្លាប់ម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ២៧៧,៧៦៤៕