ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឆ្នូ នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៧៣០,៦៥៤នាក់ កើនឡើងជាង២ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០២,៨៩០នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦១,៧៥៩នាក់ (ស្លាប់ ១៤៤,០៥៥នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨៣៨,៦៤០នាក់ (ស្លាប់ ៥១,២០០នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧៤១,១៧៩នាក់ (ស្លាប់ ៣១,៣៣៤នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,២០៩,៩៧០នាក់ (ស្លាប់ ២១,៥៨០នាក់), វៀតណាម ឆ្លងចំនួន ១,៦៥១,៦៧៣នាក់ (ស្លាប់ ៣១,២១៤ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៩,៦១៣នាក់ (ស្លាប់ ១៩,២៥៤នាក់), សិង្ហបុរី ឆ្លងចំនួន ២៧៧,៧៦៤នាក់ (ស្លាប់ ៨២២នាក់), កម្ពុជា ឆ្លងចំនួន ១២០,៤៤៩នាក់ (ស្លាប់ ៣,០០៨នាក់), ទ្បាវ ឆ្លងចំនួន ១០៦,២៣១នាក់ (ស្លាប់ ៣២៥នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៤២៩នាក់ (ស្លាប់៩៨នាក់)៕