ឯកឧត្តម វ៉ា ថន សូមគោរពអបអរសាទរ និងជូនពរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនខេត្តទាំងអស់ សូមគោរពអបអរសាទរ និងជូនពរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សម្រេចជាឯកច្ឆន្ទជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត៕