យប់នេះកម្ពុជា ប៉ះកោះហ្គាំ ជើងទី២ ដើម្បីរកក្រុមឡើងជុំទី៣ នៃពាន AFC Asian Cup 2023

ភ្នំពេញ ៖ នាវេលាម៉ោង១១យប់ថ្ងៃទី១២ ខែតុលានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវជួបកោះហ្គាំរបស់សហរដ្ឋអាមេរិក ក្នុងជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers(Play-Off) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គចែកពូលជុំទី៣ នៃព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ។

នេះគឺជាការប្រកួតដ៏សំខាន់របស់ក្រុមគោព្រៃ ទោះបីកម្ពុជាមានប្រៀបជាងកោះហ្គាំ ក្រោយយកឈ្នះ ១-០ កាលពីជើងទី១ ក៏ដោយ។ ការប្រកួតនេះកម្ពុជាត្រូវការយ៉ាងហោចស្មើ ដើម្បីធានាកៅអីវគ្គបន្ដ តែបើកោះហ្គាំ ឈ្នះ ១-០ វិញ ការប្រកួតនឹងឈានដល់ការថែមម៉ោង ឬឈានដល់វគ្គការទាត់ប៉េណាល់ទីកាត់សេចក្ដី។ ហើយបើកោះហ្គាំ ឈ្នះ ២-១ ឬ ៣-២ ជាដើមវិញ ពួកគេនឹងឡើងវគ្គបន្ដតែម្ដង៕