សម្រាប់ពលករសុំជំនួយអន្ដរាគមន៍នៅពេលមានបញ្ហាចេញ-ចូលតាមបន្ទាត់ព្រំដែន សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ «1244»

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានចេញសេចក្ដីជូនដំណឹង អំពីការដាក់ឲ្យប្រើប្រាស់លេខទូរស័ព្ទទាន់ហេតុការណ៍ «1244» សម្រាប់ការផ្ដល់ព័ត៌មាន ឬសុំជំនួយអន្ដរាគមន៍ណាមួយ នៅពេលជួបបញ្ហាចេញ ចូលតាមព្រំដែន។

ក្នុងសេចក្ដីជូនដំណឹង គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា ក៏បានដាក់លេខសម្រាប់ទំនាក់ទំនងមួយខ្សែទៀតផងដែរ 097 555 1244 ដើម្បីជាមធ្យោបាយបន្ថែម។

គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានបន្ថែមថា ក្នុងករណីសាធារណជន ឬពលករខ្មែរ ដែលមានបំណងចង់ផ្ដល់ព័ត៌មាន ឬសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងពេលធ្វើដំណើរចេញ ចូល និងឆ្លងកាត់ព្រំដែនកម្ពុជា សូមទំនាក់ទំនងមកលេខទូរស័ព្ទពីរប្រព័ន្ធខាងលើនេះ៕