ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោក្រុងស្វាយរៀង ចាប់ផ្តើមនៅរសៀលនេះ

អត្ថបទ៖ ភក្តី

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី១៨ខែ វិច្ឆិកាឆ្នាំ២០២៣នេះដែលជាថ្ងៃប្រារព្ធពិធីប្រណាំងទូកនៅទន្លេវ៉ៃគោខេត្តស្វាយរៀងដើម្បីអបអរសាទរពិធីបុណ្យអុំទូក សំពះព្រះខែ អកអំបុក បណ្តែតប្រទីបដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀងក្នុងនោះមានវត្តមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋចូលរួមយ៉ាងអធិកអធម្ម។

នៅថ្ងៃទី១៨នេះ ខែវិច្ឆិកា ឆ្នាំ២០២៣យើងសង្កេតឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនមកអង្គុយតាមច្រាំងទន្លេវ៉ៃគោរងចាំទស្សនាព្រឹត្តិការណ៍ប្រណាំងទូកក្នុងក្រុង ស្វាយរៀង ខេត្តស្វាយរៀងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបាន ទស្សនាកម្សាន្ត ។

រដ្ឋបាលខេត្ត មានសេចក្តីសង្ឃឹមជឿជាក់ថាសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិតជាមានការសហការគាំទ្រ និងអញ្ជើញចូល រួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យពិធីប្រណាំងទូកនៅខេត្តស្វាយរៀងនាឆ្នាំនេះ ប្រព្រឹត្ត ទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម និងទទួលបានជោគជ័យ ។

សូមបញ្ជាក់ផងដែរថា៖ទូកដែលត្រូវប្រណាំងនៅទន្លេវ៉ៃគោមានចំនួន៦៥គ្រឿងក្នុងនោះទូកប្រពៃណីខ្នាតអន្តរជាតិចំនួន៥៦គ្រឿងទូកក្តាបីសន្លឹកចំនួន៩គ្រឿង។ មានកីឡាករសរុបចំនួន១៦០៨នាក់ក្នុងនោះកីឡាពេញសិទ្ធ១២៦០នាក់និងកីឡាករបម្រុង៣៤៩នាក់និងមានប្រតិភូដឹកនាំទូក៥៧៤នាក់មកពីបណ្តាខេត្តរាជធានីក្នុងព្រះរាជាណាចក្រកម្ពុជា៕