ក្រសួងធនធានទឹកជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងបញ្ជាក់ថាឥទ្ធិពលសម្ពាធខ្ពស់ពីប្រទេសចិនបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង មកលើតំបន់ខ្ពង់រាបភាគឦសាន។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

១-តំបន់វាលទំនាប ៖

⁃ សីតុណ្ហភាពអប្បបរមាពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ២-៤ម៉ែត្រ/វិនាទី។

២-តំបន់ខ្ពង់រាប៖

⁃ សីតុណ្ហភាពអប្បបរមាពី ១៨-២១°C និងសីតុណ្ហភាពអតិបរមាពី ២៧-២៩°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ៧-៩ម៉ែត្រ/វិនាទី

⁃ ខេត្ដមណ្ឌលគិរី និងខេត្តរតនគិរី ធាតុអាកាសបន្តត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី ១៨-១៩°C។

៣-តំបន់មាត់សមុទ្រ ៖

⁃ សីតុណ្ហភាពអប្បបរមាពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី ២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី ៣-៥ម៉ែត្រ/វិនាទី

⁃ នៅលើផ្ទៃសមុទ្រមានខ្យល់បក់បោក និងរលកសមុទ្រមានកម្ពស់ពី ០,៥០-១,០០ម៉ែត្រ៕