សម្តេចធិបតី៖ កម្មវិធីគោលនយោ បាយអាទិភាព គោលដៅទី៥ និងទី៦ នេះគឺសំដៅពង្រឹងបន្ថែម និងសម្រួចបន្ថែម ទៅលើការជួយទាញវិស័យកសិកម្ម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្មវិធីគោលនយោ បាយអាទិភាព គោលដៅទី៥ និងទី៦ នេះគឺសំដៅពង្រឹងបន្ថែម និងសម្រួចបន្ថែម ទៅលើការជួយទាញវិស័យកសិកម្មរបស់យើង។
ថ្លែងក្នុងការអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដា្ឋភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចបបញ្ជាក់ថាយើងមិនចេញ ឬដើរចោល កសិកម្មនោះទេ ប៉ុន្តែថែមទាំងដាក់ គោលនយោបាយ ដើម្បីពង្រឹងនិងទាញឲ្យបាន នូវសកា្តនុពលបន្ថែម ធ្វើយ៉ាងណា ឲ្យបានផលទៅដល់ប្រជាកសិកររបស់យើង។
សម្តេចធិបតីបន្តថាគោលដៅរបស់រដ្ឋាភិបាល កសិកម្មមិនមែនផ្ដោតតែទៅលើការដាំដុះ ដំណាំ និងចិញ្ចឹមសត្វប៉ុណ្ណោះនោះទេ ប៉ុន្តែផ្ដោតសំខាន់លើការដាំដុះដំណាំ និងចិញ្ចឹមសត្វបានផលកាន់តែច្រើនស្របតាមទីតាំងភូមិសាស្ត្រ និងតម្រូវការទីផ្សារ។