ខេត្ត​បន្ទាយ​មាន​ជ័​យ​មាន​បេក្ខជន​ប្រ​ទ្ប​ង​បាក់​ឌុប​ ចំនួន​៤.៩៤៧​នាក់​

ខេត្តបន្ទាយមានជ័យ ៖​ នៅ​ព្រឹក ថ្ងៃទី ២៧ ឆ្នាំ ២០២១ នេះ​កនៅ​ខេត្តបន្ទាយមានជ័យ សិស្ស​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​មាន​ចំនួន​៤.៩៤៧​នាក់ ហើយ​បាននាំគ្នា​ចូល​បន្ទប់​ប្រឡង​ដោយ មាន​សភាព​ស្ងប់ស្ងាត់​ល្អ​ជាង​ឆ្នាំមុនៗ​ក្នុងនោះ​ក៏មាន​ការពិនិត្យ​កំដៅ​សិស្ស​មុននឹង​ចូល​បន្ទប់​ប្រឡង​ផងដែរ​។​

ជាក់ស្តែង​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​អូរ​អំបិល​ចាប់ពី​ម៉ោង​៧​ព្រឹក​គេ​សង្កេតឃើញ​មាន​សិស្សានុសិស្ស​ដែលមាន​ឈ្មោះ​ប្រឡង​នេះ​ចូលកាន់​បន្ទប់​ប្រឡង​រៀងៗ​ខ្លួន​ដោយ​គ្មាន​ភាព​រញ៉េរញ៉ៃ​ដូច​ឆ្នាំមុន​ឡើយ​ព្រោះ​សិស្សានុសិស្ស​មានការ​យល់​ដឹង​អំពី​វិន័យ​ក្នុង​ការប្រឡង​គ្រប់គ្នា​សិស្ស​ពេល​ដើរចូល​ទៅតាម​ខ្លោងទ្វារ​ដោយមាន​អនុ​រ័ក្ស​ចាំ​ឆែកឆេ​ហើយ​រក​មិនឃើញ​ប្រុយយ៉ុង​ដាក់​ជាប់​នៅក្នុង​ខ្លួន​សិស្ស​ឡើយ​។​

ឯកឧត្តម អ៊ុំ ​រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ចូលរួម​បើក​វិញ្ញាសា​ប្រឡង លោក​ ហ៊ីល ​រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោក​ ឈូ​ ប៊ុន​រឿង ​ប្រធាន​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ ភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ និង​លោកគ្រូ​អ្នកគ្រូ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ពិនិត្យ​ស្ថានភាព​ទូទៅ​របស់​បេក្ខជន ​និង​មណ្ឌល​ប្រ​ទ្ប​ង​ផងដែរ​។​

លោក ​ឈូ ​ប៊ុន​រឿង ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​មាន​ចំនួន​មាន​បេក្ខជន​ក្នុង​បញ្ជី​ឈ្មោះ សរុប មាន​ចំនួន​មណ្ឌល​៧ ក្នុងនោះ​មាន មណ្ឌល ១/​សិរីសោភ័ណ ២/​សម្តេចឪ ៣/​សាលាបឋមសិក្សា​ហ៊ុនសែន​សូ​ភី ៤/​សាកលវិទ្យាល័យ UME ៥/​វិទ្យាល័យ​ ហ៊ុន សែន ​ខ្លា​កូន ៦/ វិទ្យាល័យ​អូរ​អំបិល ៧/​សាកលវិទ្យាល័យ​មានជ័យ និង​មាន​បន្ទប់​ប្រឡង​ចំនួន​១៩៩ និង​បេក្ខជន​ប្រឡង​មាន​ចំនួន​៤.៩៤៧​នាក់ ​ក្នុងនោះ​មាន​បេក្ខជន​បំពេញវិជ្ជា​សរុប ៤១១​នាក់ ស្រី​៩៧​នាក់ បេក្ខជន​ស្វ​យ័​រិ​ន​មាន​ចំនួន​២៧២​នាក់ ស្រី​១០៦​នាក់​៕ ដោយ ៖ កំសត់