ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៨០លាន ៣៣ម៉ឺននាក់ ស្លាប់ជាង ៥លាន ៤១ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៨០, ៣៣២,៦៩៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៤១៦,៣៧០នាក់ និងជាសះស្បើយឡើងវិញ ២៥០,៣៦០,៦៨៧នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៥៣, ២២២,៤២៤នាក់ ស្លាប់ចំនួន ៨៣៧,៨៥៤នាក់ និងជាសះស្បើយចំនួន ៤១,០៣១, ០១៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៧៨៩,៣៩៧ នាក់ ស្លាប់ចំនួន ៤៧៩,៦៨២នាក់ និងជាសះស្បើយ ៣៤,២៣០, ៣៥៤នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២២, ២៣៩,៤៣៦នាក់ ស្លាប់ ៦១៨,៤៨៤នាក់ និងជាសះស្បើយ ២១,៤១៤,៣១៨នាក់៕