សហរដ្ឋអាមេរិកមានមនុស្សជាង ៩៦,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥២នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩៦,៣៨៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៥២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៣,២២២,៤២៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៣៧,៨៥៤នាក់ និងជាសះស្បើយឡើងសរុបជាង ៤១.០៣លាននាក់៕