សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៨០ករណី ក្នុងនោះករណី អូមីក្រុង ចំនួន១០១ករណី

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន២៨០ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន ១០១នាក់ជាករណីអូមីក្រុង។ ចំណែកចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨២៥នាក់ បន្ទាប់ពីបានរាយការណ៍ពីករណីស្លាប់ថ្មីចំនួន ៣នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ២៧៨,០៤៤៕