ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី៤ ខែមករា អាកាសធាតុត្រជាក់លាយឡំជាមួយខ្យល់រដូវបក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដល់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បាននឹងកំពុងរំកិលចុះមកក្រោមដោយគ្របដណ្តប់លើកម្ពុជា ជាមួយនិងខ្យល់មូសុងឦសានបក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖