ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែឆ្នូ នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៨ ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៧៧៤,១១៦នាក់ ដែលកើនឡើងជាង៤ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៣,១៧៦នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦១,៨៧៩នាក់ (ស្លាប់ ១៤៤,០៦៣នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨៣៨,៧៩២នាក់ (ស្លាប់ ៥១,២១១នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧៤៣,៩៣៦នាក់ (ស្លាប់ ៣១,៣៦៩នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,២១២,៤០៧នាក់ (ស្លាប់ ២១,៥៩៨នាក់), វៀតណាម ឆ្លងចំនួន ១,៦៦៦,៥៤៥នាក់ (ស្លាប់ ៣១,៤១៨ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥២៩,៨១៣នាក់ (ស្លាប់ ១៩,២៥៧នាក់), សិង្ហបុរី ឆ្លងចំនួន ២៧៨,០៤៤នាក់ (ស្លាប់ ៨២៥នាក់), កម្ពុជា ឆ្លងចំនួន ១២០,៤៦៤នាក់ (ស្លាប់ ៣,០០៩នាក់), ទ្បាវ ឆ្លងចំនួន ១០៦,៧៧៨នាក់ (ស្លាប់ ៣២៨នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៤៥៨នាក់ (ស្លាប់៩៨នាក់)៕