ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៨១លាន ៨០ម៉ឺននាក់ ស្លាប់ជាង ៥លាន ៤២ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៨១, ៨០៥,០៤៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៤២២,៤៣០នាក់ និងជាសះស្បើយឡើងវិញ ២៥០,៩៤៧,៣០១នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លង ចំនួន ៥៣, ៧៣៧,៦៨៩នាក់ ស្លាប់ចំនួន ៨៣៩,៤២៩នាក់ និងជាសះស្បើយចំនួន ៤១,១៩៧, ៧៣៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ៧៩៩,២៤១ នាក់ ស្លាប់ចំនួន ៤៨០,០១៨នាក់ និងជាសះស្បើយ ៣៤,២៣៧, ៤៩៥នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២២, ២៤៦,២៧៦នាក់ ស្លាប់ ៦១៨,៥៧៥នាក់ និងជាសះស្បើយ ២១,៤១៤,៣១៨នាក់៕