ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥នាក់, ជាសះស្បើយ១១នាក់, ស្លាប់១នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥នាក់, អ្នកជំងឺចំនួន១១នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១នាក់ (ក្នុងនោះ ១នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៤៦៩នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៨៨៥នាក់, ស្លាប់សរុបចំនួន៣,០១០នាក់៕