អភិបាលខេត្តអញ្ជើញចូលរួមប្រជុំពិភាក្សាស្តីពីការជំរុញការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ និងដូសជំរុញសម្រាប់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង    

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ នារសៀលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលរួមប្រជុំពិភាក្សា ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ និងដូសជំរុញជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំ ឡើងតាមវីដេអូ ZOOM ។

ឯកឧត្តមគណៈអភិបាលខេត្តមានប្រសាសន៍ថា ស្ថិតក្នុងបរិការនេះ ថ្វីត្បិតតែជំងឺឆ្លងនេះមានការថមថយបន្តិចក្តី តែយើងត្រូវតែប្រុងប្រយ័ត្នជានិច្ចនូវគ្រប់វិធីសាស្រ្តការពារតាមគន្លងរបស់ក្រសួងសុខាភិបាលឲ្យបានជាប្រចាំ «៣ការពារ ៣កុំ»។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំអស់គ្នាដែលពុំទាន់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នូវដូសទី២ និងដូសជំរុញ សូមអញ្ជើញមកទទួលចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្តរបស់បងប្អូនក្នុងភូមិសាស្រ្តខេត្តក្រចេះ ៕ ដោយ ៖ ស៊ាន ចន្ទ័ដា