ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៩ ខែឆ្នូ នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៩ខែឆ្នូ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៤,៧៩៥,៨៧៧នាក់ កើនឡើងជាង២ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៣,៤៧៣នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ីនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦២,១៥៧នាក់ (ស្លាប់ ១៤៤,០៧១នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨៣៩,១១១នាក់ (ស្លាប់ ៥១,២១៣នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧៤៦,៨៣៣នាក់ (ស្លាប់ ៣១,៣៩២នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,២១៤,៧១២នាក់ (ស្លាប់ ២១,៦៣០នាក់), វៀតណាម ឆ្លងចំនួន ១,៦៨០,៩៨៥នាក់ (ស្លាប់ ៣១,៦៣២ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣០,០០០នាក់ (ស្លាប់ ១៩,២៦០នាក់), សិង្ហបុរី ឆ្លងចំនួន ២៧៨,៤០៩នាក់ (ស្លាប់ ៨២៥នាក់), កម្ពុជា ឆ្លងចំនួន ១២០,៤៦៩នាក់ (ស្លាប់ ៣,០១០នាក់), ទ្បាវ ឆ្លងចំនួន ១០៧,៧៤០នាក់ (ស្លាប់ ៣៤២នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៤៦១នាក់ (ស្លាប់៩៨នាក់)៕