សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យគ្រប់កងឯកភាពចំណុះក្រសួងការពារជាតិប្រើប្រាស់អគ្គិសនី ប្រកបដោយភាពសន្សំសំចៃខ្ពស់

ភ្នំពេញ ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងអគារសាលប្រជុំ ក្រសួងការពារជាតិ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យគ្រប់កងឯកភាពចំណុះក្រសួងការពារជាតិប្រើប្រាស់អគ្គិសនី ប្រកបដោយភាពសន្សំសំចៃខ្ពស់ ដើម្បីធានានិរន្តរភាព នៃតម្លៃអគ្គិសនី។

ជាមួយគ្នាននោះ សម្តេចក៏ឲ្យក្រសួងការពារជាតិត្រូវពិនិត្យលក្ខណៈត្រៀមបម្រុងសម្រាប់ការប្រើប្រាស់អគ្គិសនី នៅអគាររដ្ឋបាលក្រសួងថ្មី ដែលសម្តេចមើលឃើញថា កំណើន នៃការប្រើប្រាស់អគ្គិសនីនឹងបន្តកើតឡើង។

បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឲ្យដឹងថា ក្រសួងការពារជាតិជំពាក់បំណុលថ្លៃភ្លើងអគ្គិសនីដែលមានចំនួន ៩ប៊ីលាន ១៩០លានរៀល ជាង២លានដុល្លារអាមេរិក ជាបំណុលរយៈពេល ៥ឆ្នាំ៕