សម្តេចតេជោ ៖ មេទ័ព មេប៉ូលិសណា មិនធ្វើសកម្មភាពបង្ក្រាបបដិវត្តពណ៌ ដកចោលតែម្តង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បើមេទ័ព មេប៉ូលិស ណាមិនធ្វើសកម្មភាពបង្ក្រាបបដិវត្តពណ៌ដកក្រវាត់ចោល តែម្តង ព្រោះមនុស្សមួយចំនួននៅតែមានគំនិតបន្តធ្វើសកម្មភាពធ្វើបដិវត្តន៍ពណ៌។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចថ្លែងថា “បើពួកគេចង់ផ្តួលរំលំយើង យើងត្រូវទប់ស្កាត់គេវិញ”។ សម្តេចតេជោបញ្ជាក់ទៀតថា បដិវត្តន៍ពណ៌មកដល់ពេលនេះ អត់ចប់ទេ កំពុងតែជំរុញទៅមុខ ។
សម្តេចតេជោ បានថ្លែងថា បើចង់លុបបំបាត់បដិវត្តន៍ពណ៌ ត្រូវគ្រប់គ្រង កងទ័ពឲ្យជាប់នៅក្នុងដៃ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ណាត់មិនអនុញ្ញាតឱ្យមានការធ្វើបដិវត្ដន៍ពណ៌នៅលើទឹកដីកម្ពុជាក៏កំសត់នេះជាដាច់ខាត។ សម្តេចថា កម្ពុជាធ្លាប់ស្គាល់រស់ជាតិសង្គ្រាមហើយ ដូច្នេះមិនអនុញ្ញាតឱ្យមានបដិវត្ដន៍ពណ៌ឈានទៅរកសង្គ្រាមទៀតនោះទេ៕