ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៨៤៩,០៣៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៣,២៩៩នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៣៦,២៨៧នាក់ (ស្លាប់ ១៤៣,០៤៩នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៣១,៧៣៥នាក់ (ស្លាប់ ៤០,៩៧២នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤០១,៨៦៦នាក់ (ស្លាប់ ២៨,០៦២ នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ១,៨០២,៩៣៤នាក់ (ស្លាប់ ១៨,៤០៧នាក់), វៀតណាម ឆ្លងចំនួន ៨៧០,២៥៥នាក់ (ស្លាប់ ២១,៣៤៤នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩០,០០៨នាក់ (ស្លាប់ ១៨,៤១៦នាក់), សិង្ហបុរី ឆ្លងចំនួន ១៥៤,៧២៥នាក់ (ស្លាប់ ២៤៦នាក់), កម្ពុជា ឆ្លងចំនួន ១១៧,០៣៥នាក់ (ស្លាប់ ២,៦៨១នាក់), ទ្បាវ ឆ្លងចំនួន ៣២,៩៧១នាក់ (ស្លាប់ ៤៥នាក់) និងព្រុយណេ ឆ្លងចំនួន ១១,២២០នាក់ (ស្លាប់ ៧៧នាក់)៕