
ឯកឧត្តម វ៉ា ថន ក្រាបបង្គំទូលថ្វាយ សារថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី និងព្រះមហាក្សត្រក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល
ថ្ងៃចេញផ្សាយៈ ខែធ្នូ 29, 2021
ខេត្តក្រចេះ ៖ ទូលព្រះបង្គំ វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមក្រាបបង្គំទូលថ្វាយ សារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លែថ្នូរ និងសុភមង្គល ជាទីគោរសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល គ្រឹស្តសករាជ ២០២២៕