Hun Sen Cup ថ្នាក់​ខេត្ត វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផ្ដើម​ប្រកួត​នៅ​រសៀល​នេះ​

ភ្នំពេញ ៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់​ខេត្ត លើក​ទី​១៥ ឆ្នាំ​២០២១ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ​រសៀល​នេះ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ឡើង​ដណ្ដើម​ជើងឯក​ថ្នាក់​ខេត្ត​។​

​សម្រាប់​ការប្រកួត​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ គឺជា​ការជួបគ្នា​រវាង​ក្រុម ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង ប៉ះ​មន្ទីរ អ​.​យ​.​ក ខេត្ត​ត្បូងឃ្មុំ នៅ​កីឡដ្ឋាន​ព្រី​នស៍ វេលា​ម៉ោង​៣៖០០​នាទី​រសៀល​នេះ​។​

​ចំណែក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​ជាការ​ជួបគ្នា​រវាង​ក្រុម ខេត្តបន្ទាយមានជ័យ ប៉ះ កោះកុង​អេ​ហ្វ​ស៊ី នា​កីឡដ្ឋាន អេ អ៊ី យូ ស្តត​ផាត​វេលា​ម៉ោង​៣៖០០​នាទី​រសៀល​៕