
អាមេរិកសម្រេចដកបម្រាមធ្វើដំណើរសម្រាប់បណ្ដាប្រទេសអាហ្វ្រិក
ថ្ងៃចេញផ្សាយៈ December 29, 2021
អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាជាផ្លូវការឱ្យបញ្ចប់ការរឹតបន្តឹងការធ្វើដំណើរលើប្រទេសអាហ្វ្រិកខាងត្បូងចំនួន៨ ដែលបានដាក់កាលពីខែមុនដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងខ្លួន Omicron ដោយនិយាយថា ការទប់ស្កាត់នេះគឺមិនចាំបាច់ទៀតទេដើម្បីការពារសុខភាពសាធារណៈ។
លោក Biden បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃអង្គារ ដោយលុបចោលការរឹតត្បិតលើការធ្វើដំណើរចូលសហរដ្ឋអាមេរិកពីអាហ្វ្រិកខាងត្បូង បូតស្វាណា ហ្ស៊ីមបាបវ៉េ ណាមីប៊ី ឡេសូតូ អេស្វាទីនី ម៉ូសំប៊ិក និងម៉ាឡាវី។
សូមជម្រាបថា ការហាមប្រាមនេះនឹងត្រូវបានដកចេញនៅម៉ោង ១២:០១នាទីព្រឹកថ្ងៃសុក្រម៉ោងនៅសហរដ្ឋអាមេរិក៕