WHO ព្រមានថា វីរុស Omicron និង Delta អាច​បង្ក​ឲ្យ​មាន​រលកចម្លង​កាន់តែខ្លាំង បើ​ហ៊ាន​មើលស្រាល​

ញូវយ៉ក ​៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron និង Delta អាចបង្កើត​ជា​រលក​ច​ម្ល​ង​ដ៏​ខ្លាំងក្លា​មួយ ដែល​នឹងដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​ពិភពលោក​។​

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អន​ឡាញ​មួយ កាលពី​ថ្ងៃ​ពុធ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus បាន​និយាយថា ខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​វីរុស Omicron ដែលមាន​សមត្ថភាព​អាច​ចម្លង​បាន​លឿន និង​កាន់តែ​ច្រើនឡើង ហើយក៏​កំពុង​ចរាចរ​នៅ​ទូទាំង​ពិភពលោក​ក្នុងពេល​ដំណាលគ្នា​ជាមួយ​វីរុស Delta ដែល​អាច​នឹង​បង្ក​ជា​ហានិភ័យ​ដ៏​ធ្ងន់ធ្ងរ​មួយ សម្រាប់​ប្រព័ន្ធ​ថែទាំ​សុខភាព​ពិភពលោក​។

ដោយឡែក មន្ត្រី​កំពូល​ជាមួយ​ទីភ្នាក់ងារ​សុខភាព​អង្គការសហប្រជាជាតិ (UN) បាន​និយាយថា វា​ដូចជា​លឿន​ពេក​ហើយ​សម្រាប់​ពិភពលោក ដែល​ប្រកាស​រកឃើញ​នូវ​វីរុស Omicron ដែលមាន​សមត្ថភាព​ចម្លង​លឿន និង​អាច​ធន់​ជាមួយ​វ៉ាក់សាំង​ថែមទៀត​។​

គួរ​បញ្ជាក់ថា វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវបាន​រកឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង កាលពី​ចុងខែ វិច្ឆិកា កន្លងទៅ បន្ទាប់មក​បាន​រីក​រាលដាល​ពាសពេញ​ទ្វីបអឺរ៉ុប​៕