ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤នាក់, ជាសះស្បើយ១៣នាក់, ស្លាប់១នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១៤នាក់, អ្នកជំងឺចំនួន១៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១នាក់ (ក្នុងនោះ ១នាក់អត់បានចាក់វ៉ាក់សាំង)។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៤៨៧នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៩០៧នាក់, ស្លាប់សរុបចំនួន៣,០១២នាក់៕