
ជើងហោះហើរ រាប់រយនៅអាមេរិក ត្រូវបានប្រកាសលុបចោល ដោយសារ Omicron វាយលុកខ្លាំង
វ៉ាស៊ីនតោន ៖ ជើងហោះហើររាប់រយនៅសហរដ្ឋអាមេរិក ត្រូវបានប្រកាសលុបចោល កាលពីថ្ងៃពុធ ដោយសារការកើនឡើងកាន់តែច្រើនឡើងៗ នៃវីរុស Omicron នៅក្នុងប្រទេស។
យោងតាមទិន្នន័យពីគេហទំព័រតាមដានជើងហោះហើរ Flight Aware បានឱ្យដឹងថា ជើងហោះហើរជាង ៨៥០ ជើងត្រូវបានលុបចោលត្រឹមពាក់កណ្តាលថ្ងៃពុធ ខណៈដែលជើងហោះហើរចំនួន ១.៣០០ ជើង និងចំនួន ១.៥០០ ជើងផ្សេងទៀត កាលពីដើមសប្ដាហ៍នេះក៏ត្រូវបានលុបចោលផងដែរ។
ការសម្រេចលុបចោលជើងហោះហើរនេះ បានកើតឡើងមួយថ្ងៃមុនថ្ងៃបុណ្យណូអែល ស្របពេលពេលដែលមានការព្រួយបារម្ភពីការកើនឡើងនៃករណីឆ្លងខ្ពស់ ក្នុងអំឡុងថ្ងៃឆ្លងឆ្នាំ។
សូមជម្រាបថា ជើងហោះហើររាប់រយជើង នៅអាមេរិក និងនៅតាមបណ្ដាប្រទេសផ្សេងៗ បានសម្រេចលុបចោលជើងហោះហើររបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស Omicron ៕