ម៉ាឡេស៊ី មាន​អ្នក​ឆ្លង​កូ​វីដ ​ចំនួន៣.៦៨៣ករណី និង​ស្លា​​ប់៣៦នាក់​

គូ​ឡា​ឡាំ​ពួ​ ៖ យោងតាម​ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​បាន​រាយការណ៍ថា គិត​ត្រឹម​យប់​ថ្ងៃ​ពុធ ខ្លួនបានរកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ១៩ ចំនួន ៣.៦៨៣ នាក់​ទៀត​ ដែល​ធ្វើឱ្យ​ចំនួន​សរុប​នៅ​ទូទាំងប្រទេស​កើន​ដល់ ២.៧៥០.៥១៦ នាក់​។​

ករណី​ឆ្លង​ថ្មី​ចំនួន ២៣៩ ករណី គឺជា​ការ​នាំចូល ហើយ ៣.៤៤៤ ករណី គឺជា​ករណី​ក្នុងស្រុក​។ ចំណែក​ករណី​ស្លាប់មាន​ចំនួន ៣៦ នាក់​បន្ថែមទៀត​ផងដែ​រ ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់ ៣១.៤២៨ នាក់​។​

ទន្ទឹម​នោះ អ្នកជំងឺ​ចំនួន ៤.៣២២ នាក់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​ជាសះស្បើយ ដែលនាំឱ្យ​ចំនួន​សរុប​នៃ​ការ​ជាសះស្បើយ​មាន​ចំនួន ២.៦៧៧.៤០៦នាក់​។​

សូមជម្រាបថា ប្រទេស​ម៉ាឡេស៊ី បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ១៩ ជូន​ប្រជាជន​បាន​ប្រមាណ ៧៩.៦ ភាគរយ​ដែល​បានទទួល​យ៉ាងហោចណាស់​មួយ​ដូ​ស ហើយ ៧៨.៤ ភាគរយ​បាន​ចាក់​បាន​ពេញលេញ​៕