
ឡាវបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១.២៧២នាក់ទៀត និងស្លាប់៥នាក់ក្នុងរបាយការណ៍ថ្ងៃនេះ
ថ្ងៃចេញផ្សាយៈ December 30, 2021
វៀងច័ន្ទ ៖ ប្រទេសឡាវ នៅថ្ងៃព្រហស្បតិ៍នេះ កត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន១.២៧២ករណីបន្ថែមទៀតនៅទូទាំងប្រទេស និងអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៥នាក់ទៀតផងដែរ។
ក្រសួងសុខាភិបាលឡាវ បានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លង ១.២៧២នាក់ខាងលើ គ្មានករណីនាំចូល និង ១.២៧២ ករណីជាការឆ្លងក្នុងសហគមន៍។
ទីភ្នាក់ងារបង្ការ និងទប់ស្កាត់ជំងឺឆ្លងឡាវ បានរាយការណ៍ថា ការធ្វើតេស្តលើមនុស្សចំនួន ៥,៤០៥ ត្រូវបានធ្វើឡើងនៅទូទាំងប្រទេសក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយរកឃើញវិជ្ជមានចំនួន ១.២៧២ នាក់។
សូមជម្រាបថា បច្ចុប្បន្នប្រទេសឡាវមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន១១០.០៥៤ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន៣៦០នាក់៕