ក្រសួងសាធារណការ៖ រថយន្តកែចង្កូតពីស្តាំទៅឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាត មិនចុះបញ្ជីផ្តល់បណ្ណសម្គាល់ឱ្យឡើយ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទដែលបានកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានដែលគ្មានច្បាប់អនុញ្ញាត ឱ្យធ្វើអាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឱ្យឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីការកែចង្កូតរថយន្តពីស្តាំមកឆ្វេង នៅតាមយានដ្ឋានគ្មានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម៕