សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣១១ករណី ក្នុងនោះ អូមីក្រុង ១០៣ករណី

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៣១១ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន ១០៣នាក់ជាករណីអូមីក្រុង។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់ ៨២៧នាក់ ក្រោយរកឃើញអ្នកស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៧៩,០៦១ករណី៕