សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៤២៩ករណី ក្នុងនោះ អូមីក្រុង ១៥៥ករណី

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២ បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៤២៩ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន ៣២៤នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម ៨២៩នាក់ដដែល ដោយពុំមានករណីស្លាប់ត្រូវបានរាយការណ៍នៅថ្ងៃនេះ ឡើយ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៨០,២៩០ករណី៕