
អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី២ ខណ្ឌដូនពេញ តែសំណាងល្អសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា
ថ្ងៃចេញផ្សាយៈ January 3, 2022
ភ្នំពេញ ៖ អគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី២ ខណ្ឌដូនពេញ តែសំណាងល្អមិនមានមនុស្សរងរបួសឡើយ ដោយបានសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៦ និង៥០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅចំណុច ផ្ទះលេខ ១១៦អឺ២ហ្សិត ផ្លូវ៥៣ ភូមិ០៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕