សហរដ្ឋអាមេរិកមានមនុស្សជាង ១៨០,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១៦២នាក់ស្លាប់ ក្នុង១ថ្ងៃ

វ៉ាស៊ីនតោន ៖ យោងតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះបង្ហាញថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ១៨៥,១២២នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៦២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៦,១៤២,១៧៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៤៧,៤០៨នាក់ និងជាសះស្បើយឡើងសរុបជាង ៤១.៥៤លាននាក់៕