ក្រសួងសុខាភិបាល រកឃើញជំងឺផ្តាសាយបក្សី១ករណីទៀត កើតឡើងលើកុមារអាយុ៣ឆ្នាំ នៅខេត្តព្រៃវែង

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ បានប្រកាសថា ខ្លួនបានរកឃើញជំងឺផ្តាសាយបក្សី (H5N1) ០១ករណីទៀត កើតលើក្មេងប្រុសអាយុ៣ឆ្នាំ រស់នៅក្នុងភូមិតាប្រុយ ឃុំព្រែកពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ករណីវិជ្ជមានមេរោគ H5N1 នេះ ត្រូវបានបញ្ជាក់ដោយ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ។ បច្ចុប្បន្ន អ្នកជំងឺទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ៕