
មហាអំណាចធំៗលើពិភពលោក ប្តេជ្ញារួមគ្នាទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក រុស្ស៊ី ចិន និងប្រទេស២ផ្សេងទៀតដែលមានអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃចន្ទ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់ថា សង្គ្រាមនុយក្លេអ៊ែរនឹងត្រូវបានជៀសវាង ហើយតួនាទីនៃអាវុធបែបនេះ គួរតែត្រូវបានកំណត់ចំពោះគោលបំណងការពារ និងដើម្បីទប់ស្កាត់ការឈ្លានពានផ្សេងៗ ។ ទន្ទឹមនោះ ប្រទេសចិន ក៏បានសាទរចំពោះសេចក្តីថ្លែងការណ៍នេះថា ជាសេចក្តីថ្លែងការណ៍ដំបូងដែលចេញផ្សាយដោយមេដឹកនាំនៃរដ្ឋទាំង ៥ ស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរ។
ដោយឡែក ក៏មានការចោទសួរពីភាគីអង់គ្លេស និងបារាំងផងដែរថា តើវឌ្ឍនភាពណាមួយអាចនឹងលេចចេញជារូបរាងឆ្ពោះទៅរកគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរទេ បើអាមេរិក និងចិននៅតែបន្តប្រកួតប្រជែងកាន់តែខ្លាំងឡើងបែបនេះ។
គួរបញ្ជាក់ថា ចំណាត់ការចុងក្រោយនេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden (.ភ្នំពេញថ្មី.) ប្តេជ្ញាចាត់វិធានការឆ្ពោះទៅរកការកាត់បន្ថយតួនាទីនៃអាវុធនុយក្លេអ៊ែរនេះ ក្នុងការផ្លាស់ប្តូរទម្រង់ឲ្យខុសពីលោក Donald Trump ដែលត្រូវបានរិះគន់ចំពោះការធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងកន្លងមក ដើម្បីទប់ស្កាត់គ្រោះថ្នាក់នៃឃ្លាំងអាវុធបែបនេះ៕