
ថ្ងៃនេះ ថៃមានមនុស្សជាង ៣,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ១២នាក់ទៀតស្លាប់
ថ្ងៃចេញផ្សាយៈ ខែមករា 4, 2022
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៣,០៩១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,៦៨៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,២៣៥,៥៧៦ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៧៥០នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១៨០,៣២១នាក់៕