សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៨៤២ករណី ក្នុងនោះ អូមីក្រុង ៤៣៨ករណី

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ថា នៅថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២ មានករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៨៤២ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន ៥០២នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៣២នាក់ដដែល បន្ទាប់ពីបានរាយការណ៍ពីអ្នកស្លាប់ថ្មី០៣នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៨១,៥៩៦ករណី៕