ចិន​បិទ​ខ្ទប់​ទីក្រុង​មួយ ក្រោយ​រកឃើញ​ករណី​ឆ្លង​កូ​វីដ​បន្តបន្ទាប់​

ប៉េកាំង ​៖ រដ្ឋាភិបាល​ចិន នៅ​ថ្ងៃ​អង្គារ​នេះ បានសម្រេច​បិទ​ខ្ទប់​ទីក្រុង យូ​ចូ​វ ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ ១.១៧ លាន​នាក់ ភាគ​កណ្ដាល​ប្រទេស​ចិន បន្ទាប់ពី​រកឃើញ​ករ​ណី​ឆ្លង​នៃ​ជំងឺ​កូ​វីដ ១៩ គ្មាន​រោគសញ្ញា​ចំនួន ៣ ករណី​។​

ខេត្ត​ហឺ​ណាន ក្នុង​ទីក្រុង យូ​ចូ​វ កាលពី​ថ្ងៃ​ច័ន្ទ ក៏បាន​ប្រកាស​បិទ​ខ្ទប់​ផងដែរ ដោយ​ហាម​ប្រជាជន​ទាំងអស់ មិនត្រូវ​ចេញពីផ្ទះ បើ​គ្មាន​ការចាំបាច់ ដើម្បី​ទប់ស្កាត់​ការឆ្លង​នៃ​វីរុស​កូ​វីដ ១៩ ។ ទន្ទឹម​នោះ អាជ្ញាធរ​នៅតាម​តំបន់​នានា ក៏ត្រូវ​បាន​បញ្ជា​ឲ្យ​រឹតបន្តឹង​វិធានការ​សុខាភិបាល ទប់ស្កាត់ និង​គ្រប់គ្រង​លើ​ច្រកចេញចូល​ផងដែរ​។​

គួរ​បញ្ជាក់ថា នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ចិន បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ ចំនួន ១៧៥ ករណី ក្នុងនោះ ៥ ករណី​ត្រូវបាន​រកឃើញ​ក្នុង​ខេត្ត ហឺ​ណាន ទីក្រុង យូ​ចូ​វ ខណ ១៧០ ករណី ត្រូវបាន​រកឃើញ​នៅក្នុង​ទីក្រុង ស៊ី​អាន ដែល​កំពុង​ស្ថិតនៅក្នុង​ការបិទ​ខ្ទប់​អស់​រយៈពេល ១ សប្តាហ៍​ជាង​មកហើយ​៕