ថ្ងៃនេះ ​ថៃមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ​ចំនួន​៣,៨៩៩​ករណី ​និង​ស្លាប់​១៩​នាក់​ទៀត

​បាងកក ៖ ក្រសួងសុខាភិបាល​ថៃ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះបានប្រកាសបន្តរកឃើញករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៣,៨៩៩​ករណី​បន្ថែមទៀត និង​ស្លាប់​ចំនួន​១៩​នាក់​ ​ក្នុង​រយៈពេល២៤ម៉ោង​ចុង​ក្រោយនេះ​។

បើតាមក្រសួងសុខាភិបាល​ថៃបញ្ជាក់ថា ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​គឺមាន​ចំនួន ៣,៨៧៨​ករណី​ជា ប្រជាជន​ទូទៅ និង ៦៨​ករណី​ទៀត​ជា​អ្នកទោស​នៅក្នុង​ពន្ធនាគារ​។ ដោយឡែក​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ អ្នកជំងឺ​កូ​វីដ​១៩​ចំនួន ២,៥០៨​នាក់​ត្រូវបាន​ចាក​ចេញពី​មន្ទីរពេទ្យ បន្ទាប់ពី​បានជា​សះស្បើយ​ពី​វីរុស​នេះ​។​

​សូមជម្រាបថា ចាប់តាំងពី​ជំងឺ​រាតត្បាត​បាន​ផ្ទុះឡើង​នៅ​ដើមឆ្នាំ ២០២០ ប្រទេស​ថៃ មាន​ករណី​ឆ្លង​កូ​វីដ​១៩​ចំនួន ២,២៣៩,៤៧៥​ករណី ដោយ​ក្នុងនោះ​ជាសះស្បើយ​ចំនួន ២,១៨២,៨២៩​នាក់​។ ចំណែក​អ្នក​ស្លាប់មាន​ចំនួន ២១,៦៧៥ នាក់​ក្នុងអំឡុងពេល​រលក​ទី​បី និង ២១,៧៦៩​នាក់ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​៕