
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យបើកមតេ្តយ្យសិក្សាពី៣ឆ្នាំ ដល់៥ឆ្នាំឡើងវិញ
ថ្ងៃចេញផ្សាយៈ ខែមករា 5, 2022
ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់កីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតឲ្យបើកមតេ្តយ្យសិក្សាពី៣ឆ្នាំ ដល់៥ឆ្នាំឡើងវិញ ក្រោយសង្កេតឃើញថា ការឆ្លងកូវីដក្នុងសហគមន៍បានថយចុះ ការចាក់វ៉ាក់សាំងមានភាពសាំក្នុងសហគមន៍ និងជួយសម្រាលការលំបាករបស់អាណាព្យាបាលអាចដាក់កូនមើលថែ និងមានពេលបំពេញកិច្ចការងារផ្សេងៗ៕