សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ នៅមីយ៉ាន់ម៉ា មានការអត់ធ្មត់ និងបញ្ឈប់អំពើហិង្សា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចចង់ឃើញមានភាពអត់ធ្មត់បញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ា ខណៈដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ាគ្មានចង់បានអ្វីក្រៅពីចង់ឃើញមីយ៉ាន់ម៉ាបញ្ចប់សង្រ្គាមតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា ស្ថានភាពនៅមីយ៉ាន់ម៉ា មិនមែនជារឿងសាមញ្ញនោះទេ ដូច្នេះត្រូវប្រើវិធីសាស្រ្តមិនសាមញ្ញដូចគ្នាដើម្បីដោះស្រាយបញ្ហា។

សម្តេចតេជោ ហ៊ុន សែន ចោទជាសំនួរថា តើពលរដ្ឋមីយ៉ាន់ម៉ាចង់ឲ្យប្រទេសធ្លាក់ក្នុងសង្គ្រាមស៊ីវិលពិតប្រាកដឬ ត្រូវដោះស្រាយ? ខណៈការអញ្ជើញទៅមីយ៉ាន់ម៉ារបស់សម្តេចតេជោនាពេលខាងមុខ គឺស្របតាមកុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន កាលជួបប្រជុំនៅទីក្រុងហ្សាការតា កាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ៕