ថ្ងៃនេះកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ ខណៈអ្នកឆ្លងថ្មីរកឃើញ៩នាក់ (ជាករណីនាំចូល ប្រភេទអូមីក្រុងទាំងអស់), ជាសះស្បើយ៨នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៩នាក់ (ជាករណីនាំចូលប្រភេទអូមីក្រុងទាំងអស់), អ្នកជំងឺចំនួន ៨នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៥៣៥នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៩៧១នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕