សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗ ៨០៥ករណី ក្នុងនោះ អូមីក្រុង ៤៤០ករណី

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ថា នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ បានបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៨០៥ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន ៤៣៩នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៣៤នាក់ដដែល បន្ទាប់ពីបានរាយការណ៍ពីអ្នកស្លាប់ថ្មី០២នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៨២,៤០១ករណី៕